អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ រាប់ពាន់នាក់ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្តាល..
ពិធីនេះបានធ្វើឡើង
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅបរិវេនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល
ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា
សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួល
ទៅលើកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) និងវត្តមាន
ឯកអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
បើតាមឧកញ៉ា
សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព
សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
និងជាប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា
និងក្នុងនាមសមាជិកគណៈកម្មាធិការ សម្រប សម្រួល
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ដឹក នាំក្រុមប្រឹក្សាភិបាល គណៈ
កម្មការប្រតិបត្តិ សមាជិក សមាជិកា និងអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ
នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលជា សហគ្រាសធុនមីក្រូ កម្មករ-
និយោជិត និងបុគ្គល ស្វ័យនិយោជន៍ . ថាខេត្តកណ្តាល គឺជាខេត្ត-ក្រុងទី៧
នៃយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ
កិច្ចក្រៅប្រព័ន្ធ ដែលលើកទី១ នៅរាជធានីភ្នំពេញ។ លើកទី២ នៅខេត្តបាត់ដំបង។
លើកទី៣ នៅខេត្តសៀមរាប លើកទី៤ នៅខេត្តកំពង់ស្ពឺ , លើកទី៥ នៅខេត្តកំពង់ធំ
លើកទី៦ នៅខេត្តតាកែវ និងលើកទី៧ នៅខេត្តកណ្តាលនេះ។
បើតាមឧកញ៉ា
សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព
សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ សមាគមបានជួយសម្រប
សម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជូន សហ
គ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ នៅតាមរាជធានី-ខេត្ត។
ក្នុងន័យនេះបណ្ឌិត ឡី សុភាព បានអំពាវនាវ បងប្អូនទាំងអស់គ្នា ចូលរួមចុះឈ្មោះ
និងផ្សព្វផ្សាយ បន្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចុះ
ឈ្មោះតាមរយៈថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្រើនឡើង។
សំរាប់ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ
កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល
និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ
ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី
បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ
ដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់
លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍ របបសន្តិសុខសង្គម
ការបណ្តុះបណ្តាលជំនាញ
សេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនោះ
អត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន
មែនញ៉ូឡាយ (Manulife), បណ្ណជំនួយថវិកា ចំនួន១លានរៀល
ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” សម្រាប់សហគ្រាសធុនមីក្រូ
ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល
និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយនេះ
មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍
សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខផងដែរ៕





















Post a Comment