សមត្ថកិច្ចខេត្តកណ្តាលឡោមព័ទ្ធផ្ទះអ្នកលក់ឡេ Love Riya នាំខ្លួនបញ្ជូនទៅស្នងការដើម្បីសាកសួរបន្ត
ខេត្តកណ្តាល
៖ នៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា
សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឡោមព័ទ្ធផ្ទះអ្នកលក់ឡេ Love Riya
នាំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដើម្បីសាកសួរបន្តហើយនៅព្រឹកនេះ ចំណុចក្នុងបុរីML ខេត្តកណ្តាល ។
សូមបញ្ជាក់ថា
ការឃាត់ខ្លួននេះ ក្រោយអ្នកលក់ឡេរូបនេះ
បាននិយាយនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងទំនិញថៃនៅលើបណ្តាញសង្គម
ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង
ក្នុងនាមជាខ្មែរ ខណៈពួកគាត់លើកឡើងថា
ជាការមិនឲ្យតម្លៃដល់កងទ័ពខ្មែរ ដែលខំលះបង់ពលីជីវិត
ការពារអាយុជីវិតប្រជាពលរដ្ឋ ពីសត្រូវឈ្លានពានសៀម ៕




Post a Comment